ប៉ៃលិន៖នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានសិក្សា ចាប់ផ្តើមដំណើរការរៀន និងបង្រៀន គឺ៖ មធ្យមសិក្សាសាធារណៈ មានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន ០៣ សាលា និងអនុវិទ្យាល័យចំនួន ៦សាលា មានសិស្សសរុប ៥៦៨៧នាក់ ស្រីចំនួន ៣០២៧នាក់, បឋមសិក្សាសាធារណៈចំនួន ៥៣សាលា មានសិស្សសរុបចំនួន ១១១៩៩នាក់ ស្រីចំនួន ៥៤៦០នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះថ្មីចូលរៀនថ្នាក់ទី១ មានចំនួន ១១៣០នាក់ ស្រី ៥១០នាក់) និងសាលាមត្តេយ្យសិក្សាចំនួន ២៥សាលា មានសិស្សសរុបចំនួន ៨៥៨នាក់ ស្រីចំនួន ៤៧៨នាក់ (ក្នុងនោះសិស្សចុះឈ្មោះចូលរៀនថ្មី ចំនួន ៣៥៣នាក់ ស្រី ១៨៥នាក់ ។
សូមអរគុណ!